ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ អ៉ឹម ប៉ូលីកា បរិច្ចាគថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ - អភិបាលខេត្តកណ្តាល ជំរុញអ្នកធ្វើចត្តាឡីស័កទាំងអស់ នៅស្រុកកណ្តាលស្ទឹង គោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ត - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អគារទីស្តីការក្រសួងថ្មី នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ សាងសង់បាន៩៥% - យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី៩ ខែសីហា៖ បង្ក្រាបបាន២១ករណី ឃាត់ខ្លួន៤២នាក់ - អាសូរណាស់! ប្ដីប្រពន្ធពីរនាក់ត្រូវជនបែកថ្នាំម្នាក់វាយសំពងលើយ៉ាងដំណំ នៅស្រុកពាមរ ខេត្តព្រៃវែង - ប្រកាសតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, មន្រ្តីជាន់ខ្ពស់ស្ថាប័នគយ ណែនាំឲ្យប្រធានថ្មី ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ

អភិបាលខេត្តកណ្តាល ជំរុញអ្នកធ្វើចត្តាឡីស័កទាំងអស់ នៅស្រុកកណ្តាលស្ទឹង គោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងក្រុមការងារពាក់ព័ន្ធ នារសៀលទី០៩ ខែធ្នូ ឆ្នាំ២០២០ បានចុះជួបសួរសុខទុក្ខ និងពិនិត្យការអនុវត្តការធ្វើចត្តាឡីស័កដោយខ្លួនឯងរបស់ព្រះសង្ឃ និងយាយជី តាជី ដែលគង់ និងស្នាក់នៅវត្តវិហារត្រាញ់ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង។

ក្រោយបញ្ចប់ការសួសុខទុក្ខ លោកអភិបាលខេត្ត ក៏បានសួរសុខទុក្ខប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័ក ស្ថិតក្នុងសាលាបឋមបឋមសិក្សាអន្លង់រមៀត ស្រុកកណ្តាលស្ទឹងផងដែរ ខណៈដែលពួកគាត់ គឺជាអ្នកប៉ះពាល់ដោយប្រយោល នឹងក្រុមគ្រួសារ លោកស្រី អៀម ធីតា ដែលមានផ្ទុកវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

លោកអភិបាលខេត្ត បានណែនាំឲ្យពលរដ្ឋបន្តរក្សាអនាម័យ និងគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងលើកទឹកចិត្តឲ្យពួកគាត់ ត្រូវតាំងចិត្តឱ្យបានរឹងមាំ និងហាត់ប្រាណឲ្យបានទៀងទាត់ ពិសាអាហារដែលមានវីតាមីនច្រើន ដើម្បីធ្វើឱ្យរាងកាយរឹងមាំឈ្នះអស់ជំងឺទាំងឡាយ។

សូមជម្រាបបញ្ជាក់ជូនផងដែរថា លោកស្រី អៀម ធីតា អាយុ៣៥ឆ្នាំ មានអាស័យដ្ឋាននៅ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាង Pedro ផ្លូវព្រះសីហនុ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តកាលពីថ្ងៃទី០៧ ខែធ្នូ គឺលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩។ គាត់បម្រើការនៅក្រុមហ៊ុនធានារ៉ាប់រងមួយ នៅរាជធានីភ្នំពេញ ពុំមែនជាមន្រ្តីរាជការបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃឡើយ។

លោកអភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យបិទផ្សារដើមអំពិល និងវត្តវិហារត្រាញ់ ជាបណ្ដោះអាសន្នសិន ក្រោយរកឃើញមនុស្សម្នាក់មានផ្ទុកវីរុសកូវីដ-១៩ ហើយពាក់ព័ន្ធនៅតំបន់នោះ ព្រមទាំងមនុស្ស ៧នាក់ពាក់ព័ន្ធដោយផ្ទាល់ និង៣០នាក់ផ្សេងទៀតពាក់ព័ន្ធដោយប្រយោល ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័ក៕

c1 c2 c4 c5 c6

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "ដូនកែវ"

សារព័ត៌មាន "ដូនកែវ" ដំណើរការ​តាមប្រកាសលេខ ៤៣៤ ពមប្រក ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved

© 2021 ដូនកែវ | Donkeo. All rights reserved. XHTML / CSS Valid.