ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ អ៉ឹម ប៉ូលីកា បរិច្ចាគថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ - អភិបាលខេត្តកណ្តាល ជំរុញអ្នកធ្វើចត្តាឡីស័កទាំងអស់ នៅស្រុកកណ្តាលស្ទឹង គោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ត - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អគារទីស្តីការក្រសួងថ្មី នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ សាងសង់បាន៩៥% - យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី៩ ខែសីហា៖ បង្ក្រាបបាន២១ករណី ឃាត់ខ្លួន៤២នាក់ - អាសូរណាស់! ប្ដីប្រពន្ធពីរនាក់ត្រូវជនបែកថ្នាំម្នាក់វាយសំពងលើយ៉ាងដំណំ នៅស្រុកពាមរ ខេត្តព្រៃវែង - ប្រកាសតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, មន្រ្តីជាន់ខ្ពស់ស្ថាប័នគយ ណែនាំឲ្យប្រធានថ្មី ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ

រដ្ឋមន្ដ្រីកសិកម្ម ជំរុញឲ្យកសិករ យកចិត្តទុកដាក់លើពូជ ជី និងថ្នាំកសិកម្ម ធ្វើយ៉ាងណាប្រើប្រាស់ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស

(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យកសិករយកចិត្តទុកដាក់ អំពីពូជ ជី និងថ្នាំកសិកម្ម ធ្វើយ៉ាងណាប្រើប្រាស់ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ស្ថានភាពដី និងពេលវេលាដែលត្រូវប្រើ ចៀសវាងប៉ះពាល់ដល់សុខភាពខ្លួនឯង អ្នកបរិភោគ និងបរិស្ថាន។

ការជំរុញបែបនេះ ក្នុងឱកាសដែលលោក វេង សាខុន និងក្រុមការងារ ចុះមកពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើនផលស្រូវរដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។

លើសពីនោះទៀត រដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ដល់បងប្អូនកសិករ។

ជាមួយគ្នានោះ លោក វេង សាខុន សុំឲ្យសមាជិកសហគមន៍ ត្រូវចូលរួមថែរក្សាស្ថានីយ និងប្រឡាយទឹក ឲ្យបានគង់វង្ស ដើម្បីទុកប្រយោជន៍យូអង្វែងផងដែរ។

f1

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន សម្តែងទឹកចិត្តចូលរួមអបអរសាទរ និងគាំទ្រលើកទឹកចិត្ត ដល់សមាជិកសហគមន៍គ្រប់ៗ ក្រុមគ្រួសារឲ្យបន្តខិត ខំបន្ថែមទៀត ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការផលិតស្រូវធានា ឲ្យបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល ឈានទៅកាត់បន្ថយភាពក្រីក្រ។

ចេញពីស្រុកព្រៃកប្បាស ខេត្តតាកែវ លោករដ្ឋមន្ត្រី វេង សាខុន និងក្រុមការងារ បន្តដំណើរឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីមកពិនិត្យផលិតកម្ម បន្លែសុវត្ថិភាព (ការដាំប្រមូលផល និងការប្រមូលទិញតាមកិច្ចសន្យា) របស់លោកពូ ផៃ ប្រុស ម្ចាស់ចំការ។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យរោងបន្លែរួចមក លោករដ្ឋមន្ត្រី វេង សាខុន មានការជឿជាក់ ដោយប្រាប់ម្ចាស់ចំការថា ទីផ្សារ និងតម្លៃបន្លែសុវត្ថិភាព នឹងល្អប្រសើរឡើងជាលំដាប់ដោយសារការពេញនិយម របស់អ្នកបរិភោគដែលគិតគូពីសុខភាពជាចំបង។

f2

លោករដ្ឋមន្ដ្រី វេង សាខុន បន្ដទៀតថា អ្នកដាំ ក៏បានអនុវត្តតាមលក្ខណៈបច្ចេកទេស និងចុះកិច្ចសន្យាផ្គត់ផ្គង់ ដែលកិច្ចសន្យាអនុវត្តផលិតកម្មកសិកម្មនេះ បានផ្តល់បច្ចេកវិទ្យាកសិកម្មទំនើប ដូចជាដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់ និងសាច់ ប្រើប្រាស់ ជី និងថ្នាំកសិកម្មត្រឹមត្រូវ តាមបច្ចេកទេស។

លើសពីនោះទៀត ចេះសន្សំ និងផលិតជី និងថ្នាំសម្លាប់សត្វល្អិត តាមបែបធម្មជាតិ បានយកគោលការណ៍ស្តីពី «ការអនុវត្តកសិកម្មល្អ (GAP)» មកអនុវត្ត បានចងក្រងបណ្តុំអាជីវកម្ម លក់ចែកចាយធាតុចូលកសិកម្ម និងបង្កើតសហគមន៍ផលិតបន្លែ -ល-។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយ គឺជាដើមចមនៃកំណើនផលិតកម្ម ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ប្រាក់ចំណូល និងនិរន្តរភាពនៃសេដ្ឋកិច្ចគ្រួសារ។

លោកថា សុខភាពអ្នកផលិត ក្រុមគ្រួសារត្រូវបានកែលម្អបានល្អប្រសើរ គ្រួសាររីករាយ សប្បាយចិត្តចំពោះជីវភាពប្រចាំថ្ងៃ ជួបជុំគ្រួសារ មានសុភមង្គល ជាពិសេសពេញចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕

f3 f4 f5

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "ដូនកែវ"

សារព័ត៌មាន "ដូនកែវ" ដំណើរការ​តាមប្រកាសលេខ ៤៣៤ ពមប្រក ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved

© 2021 ដូនកែវ | Donkeo. All rights reserved. XHTML / CSS Valid.