ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ អ៉ឹម ប៉ូលីកា បរិច្ចាគថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ - អភិបាលខេត្តកណ្តាល ជំរុញអ្នកធ្វើចត្តាឡីស័កទាំងអស់ នៅស្រុកកណ្តាលស្ទឹង គោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ត - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អគារទីស្តីការក្រសួងថ្មី នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ សាងសង់បាន៩៥% - យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី៩ ខែសីហា៖ បង្ក្រាបបាន២១ករណី ឃាត់ខ្លួន៤២នាក់ - អាសូរណាស់! ប្ដីប្រពន្ធពីរនាក់ត្រូវជនបែកថ្នាំម្នាក់វាយសំពងលើយ៉ាងដំណំ នៅស្រុកពាមរ ខេត្តព្រៃវែង - ប្រកាសតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, មន្រ្តីជាន់ខ្ពស់ស្ថាប័នគយ ណែនាំឲ្យប្រធានថ្មី ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ

បង្រៀនប្រពន្ធបើកឡានជ្រុលទៅបុក អ្នកលក់ឈូកម្នាក់រងរបួសធ្ងន់ និងពីរនាក់ទៀតរងរបួសស្រាល!

បន្ទាយមានជ័យ៖មនុស្សយ៉ាងហោចណាស់បីនាក់បានរងរបួសធ្ងន់ស្រាល រីឯរថយន្តចុះដេកក្នុងទឹក ខណៈដែលបុរសម្នាក់បង្រៀនប្រពន្ធអោយបើកបរ។ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២០ស្ថិតលើខ្នងអាងចំនុចស្ពានទី១រមណីយ៍ដ្ឋានអាងត្រពាំងថ្ម ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។

យោងតាមសម្តីអ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2A-9331បើកពីកើតទៅលិចមកដល់ចំនុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកអ្នកលក់ឈូកលើខ្នងអាងពេញទំហឹងបណ្តាលអោយធ្លាក់ទាំងមនុស្ស រថយន្ត ចូលទៅក្នុងទឹកអាង។r1

លោក យ៉ត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានអោយដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមាន៖១.ឈ្មោះ ព្រីញ ដា ភេទ ស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិ មាត់ស្រះ ឃុំ ស្រះជីក ស្រុក ភ្នំស្រុក ខេត្ត បន្ទាយមានជ័យ( របួសធ្ងន់ បែកក្រោមត្របកភ្នែកខាងឆ្វេង)
២.ឈ្មោះ លាង ភាឡៃ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ត្រូវជាប្តី រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ រលាត់ជញ្ជើមឆ្វេង)ជាម្ចាស់រថយន្ត
និងទី៣- ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទ ស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំ ប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ជាអ្នកឈូក គៀនត្រជៀកស្ពានទី ១ ផ្នែកខាងលិច (របួសធ្ងន់ ) ។

r2

លោកអធិការបានអោយដឹងទៀតថាក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក ដោយស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ។

ហេតុការណ៍នេះដែរ បើយោងតាមការបញ្ជាក់ពីលោកអធិការបានអោយដឹងថា គឺបណ្តាលមកពីឈ្មោះ ព្រីញ ដា រៀនបើកបរ ដោយខ្វះការប្រុងប្រយ័ត្ន ៕

r3

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "ដូនកែវ"

សារព័ត៌មាន "ដូនកែវ" ដំណើរការ​តាមប្រកាសលេខ ៤៣៤ ពមប្រក ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved

© 2021 ដូនកែវ | Donkeo. All rights reserved. XHTML / CSS Valid.