ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991
ព័ត៌មាន​ថ្មី
(ក្រុងតាខ្មៅ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២=>កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល=>ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។=>( ស្រុកឆែប ) លោក សុខ សាន្ដតារ៉ា អភិបាលនៃគណៈអភិបាលស្រុក=>ថ្ងៃទី07/09/2021=>( ខេត្តតាកែវ ) ព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១=>រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។=>ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស=>សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ=>ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ និងរៀបចំប្រព័ន្ធ ទឹក ភ្លើង សម្អាត និងឈូសឆាយក្នុងបរិវេណរោងចក្រ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

​សម្ដេច​ក្រឡាហោម ស ខេង អំពាវនាវ​ពលរដ្ឋ​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ និង​ណែនាំ​១១​ចំណុច​សំខាន់​សម្រាប់​អនុវត្ត​

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្ដី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩​។​

​ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធី​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណ​ជំ​ន​ជា​អ្នកប្រើប្រាស់​ផ្លូវ ដូចខាងក្រោម​៖
* ទី​១៖ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហៀ​ង ភ្លើង​បំភ្លឺ​។​ល​។​
* ទី​២៖ សូម​កុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំ​ន៏​ញ​លើស​ច្បាប់​កំណត់​។ ចំពោះរ​ថ្មី​យន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករឺ​លើដំបូល និង​សូម​មេត្តា​កុំ​តម្លើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។​
* ទី​៣៖ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​។​
* ទី​៤៖ ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជានិច្ច ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត​។​
* ទី​៥៖ ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​។​
* ទី​៦៖ មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​។​
* ទី​៧៖ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។​
* ទី​៨៖ មិន​ត្រូវ​បត់ ឬ​វ៉ា​ជែង ក្នុង​ភាព​ប្រថុយប្រថាន ឬ​ធ្វេសប្រហែស​។​
* ទី​៩៖ មិន​ត្រូវ​បើក​បរិ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត និង​ត្រូវមាន​អ្នកបើកបរ​បម្រុង​សម្រាប់​ប្តូរ​វេន​។​
* ទី​១០៖ ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកប​ដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។​
* ទី​១១៖ ហាម​ការ​បាចទឹក​លើ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​៕

dk190409d1 dk190409d2 dk190409d3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "ដូនកែវ"

សារព័ត៌មាន "ដូនកែវ" ដំណើរការ​តាមប្រកាសលេខ ៤៣៤ ពមប្រក ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991

Copyright © 2015 Donkeo News, All right Reserved

© 2022 ដូនកែវ | Donkeo. All rights reserved. XHTML / CSS Valid.