ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
សាហាវណាស់ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ - ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ និងរៀបចំប្រព័ន្ធ ទឹក ភ្លើង សម្អាត និងឈូសឆាយក្នុងបរិវេណរោងចក្រ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ - បុរសម្នាក់បានស្លាប់ ខណ:ជិះពីក្រោយនៃរ៉ឺម៉កសណ្តោងមួយគ្រឿង ត្រូវជនសង្ស័យឆ្លៀតឱកាស លូកស្ទាបច្របាច់យកកាបូបលុយ និងទូរស័ព្ទមួយគ្រឿង បន្ទាប់ពីជនរងគ្រោះផ្សេងទៀត រងរបួស បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ​នៅភ្នំពេញ។ - ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ និងការយកសំណាកធ្វើតេសន៍រកមេរោគកូវីដ-១៩ នៅរោងចក្រមួយកន្លែង មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ - (ក្រុងតាខ្មៅ) ថ្មីចែស! ជើងខ្លាំងប្រចាំក្រុងតាខ្មៅក្នុងរដូវបិទខ្ទប់ សមតែជាប់គុកមែន ។ - ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ អ៉ឹម ប៉ូលីកា បរិច្ចាគថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ - អភិបាលខេត្តកណ្តាល ជំរុញអ្នកធ្វើចត្តាឡីស័កទាំងអស់ នៅស្រុកកណ្តាលស្ទឹង គោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ត - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ

​ឃោរឃៅ​ខ្លាំងណាស់ កាត់​ក្បាលមនុស្ស ២​នាក់ យក​ក្បាល​ទៅ​បាត់ មិនទាន់​ដឹង​ថា​រឿង​អ្វី​

​អាជ្ញាធរ​ខេត្ត​កំពង់ចាម​កំពុង​ស្វែងរក​ឃាតក​ជាប់​សង្ស័យ ពាក់ព័ន្ធ​ករណី​សម្លាប់​ដោយ​កាត់​ក្បាលមនុស្ស​២​នាក់​យក​ទៅ​បាត់​មិនដឹង​យក​ទៅ​ណា ដែល​ត្រូវជា​ជីដូន​និង​ចៅស្រី នៅ​ភូមិ ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាលពី​យប់​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ពូ អូន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ និង​ទី​២-​ក្មេងស្រី​អាយុ​៦​ឆ្នាំ ឈ្មោះ ខេង សាវឿន ត្រូវ​គេ​ប្រទះឃើញ​សាកសព​ដែល​មាន​តែ​ដងខ្លួន ប៉ុន្តែ​បាត់​ក្បាល និង​សាកសព​ដែល​គ្មាន​ក្បាល​នោះ ត្រូវ​ឃាតក​ទុក​ចោល​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​៣៥០​ម៉ែត្រ ។​

​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម គួច ចំរើន ដែល​បាន​ចុះទៅ​ពិនិត្យ​ហេតុការណ៍​ដោយផ្ទាល់ បាន​ថ្លែងថា ហេតុការណ៍​បាន​កើតឡើង​កាលពី យប់​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ភូមិ​ក្នុង​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម ឯកឧត្តម​បាន​បន្តទៀតថា កុមារី​អាយុ​៦​ឆ្នាំ​នោះ នៅ​ជាមួយ​ជីដូន​ក្នុង​ផ្ទះ​មួយ​ប្រក់​ស្លឹក ដោយសារ​តែ​ឪពុក​ម្តាយ បាន​ឈ្លោះប្រកែក​លែងលះគ្នា ។​

​សេចក្តីរាយការណ៍​បានអោយដឹងថា នៅ​ថ្ងៃកើតហេតុ​នោះ ទាំង​ជីដូន និង​ចៅស្រី បាន​ចាក់សោរ​ផ្ទះ ហើយ​ចេញ​ទៅ​ដាំ​ស្វាយចន្ទីរ​នៅ​ក្រោយ​ផ្ទះ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ហេតុការណ៍​នោះ គឺជា​រឿង​ដែល​សមត្ថកិច្ច​កំពុង​តាមដាន​និង​មិន​ទាន់​រក​ពន្លឺ​ឃើញ​នោះទេ​។ សមត្ថកិច្ច​នៅ​មិនទាន់​ដាក់​ការសង្ស័យថា តើ​រឿង​នេះ បាន​កើត​មក​ពី​អ្វី​នោះឡើយ ៕

 

 

dk190409b1 dk190409b2 dk190409b3 dk190409b4

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "ដូនកែវ"

សារព័ត៌មាន "ដូនកែវ" ដំណើរការ​តាមប្រកាសលេខ ៤៣៤ ពមប្រក ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved

© 2021 ដូនកែវ | Donkeo. All rights reserved. XHTML / CSS Valid.