ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991 / 088 85 222 80 / 010 460 991
ព័ត៌មាន​ថ្មី
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ អ៉ឹម ប៉ូលីកា បរិច្ចាគថវិកា៣ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ - អភិបាលខេត្តកណ្តាល ជំរុញអ្នកធ្វើចត្តាឡីស័កទាំងអស់ នៅស្រុកកណ្តាលស្ទឹង គោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី - សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ម៉ាស១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ដល់ប្រទេសទីម័រលេស្ត - កងទ័ព ១៣៣នាក់ ត្រូវបានពង្រឹងសមត្ថភាព លើការងារសង្គ្រោះគ្រោះមហន្តរាយ - ឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ នាំសម្ភារបង្ការមេរោគកូវីដ-១៩ ប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ អគារទីស្តីការក្រសួងថ្មី នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ សាងសង់បាន៩៥% - យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី៩ ខែសីហា៖ បង្ក្រាបបាន២១ករណី ឃាត់ខ្លួន៤២នាក់ - អាសូរណាស់! ប្ដីប្រពន្ធពីរនាក់ត្រូវជនបែកថ្នាំម្នាក់វាយសំពងលើយ៉ាងដំណំ នៅស្រុកពាមរ ខេត្តព្រៃវែង - ប្រកាសតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, មន្រ្តីជាន់ខ្ពស់ស្ថាប័នគយ ណែនាំឲ្យប្រធានថ្មី ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​៖ រូប​បដិមា​គួរ​ណាស់​តែ​ត្រូវ​បាន​រក្សាទុក​ក្នុង​សារមន្ទីរ មិន​គួរ​យក​ទៅ​តាំង ​ជា​គ្រឿង​លម្អ​នោះទេ​

ភ្នំពេញ​)៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើង​ថា រូប​ព្រះ​ពុទ្ធបដិមា​ជា​វត្ថុស័​ក្កិសិទ្ធិ​ដែល​ត្រូវ​គោរព ហើយ​គួរ​ណាស់​តែ​ត្រូវបាន​ក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ ដោយ​មិន​ត្រូវ​យក​ទៅ​តាំង​ជា​គ្រឿង​លម្អ​ក្នុងផ្ទះ​នោះ​ទេ​។​

​លោកជំទាវ​បាន​លើកឡើង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​-​ទទួល រូប​ព្រះ​ពុទ្ធបដិមា «​ព្រះពុទ្ធ​ស្តេច​ថ្នាំ​» ដែល​ឃ្លាតឆ្ងាយ​ពី​កម្ពុជា​ជិត​១០០​ឆ្នាំ ហើយ​ត្រូវ​អនិកជន​ខ្មែរ​នៅ​អាមេរិក​នាំ​មក​កាន់​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មេសា​នេះ​។​

​រូប​ព្រះ​ពុទ្ធបដិមា «​ព្រះពុទ្ធ​ស្តេច​ថ្នាំ​» មាន​រចនាបទ​បាយ័ន នា​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣ ធ្វើ​ឡើង​ពី​ថ្ម​ភក់ មាន​កម្ពស់​៥០​សម និង​ទទឹង​៣៨​សម​។ រូប​បដិមា​មួយអង្គ​នេះ ត្រូវបាន​អនិជ​ន​ខ្មែរ​ជាវ​ពី​អ្នកថែរក្សា​នាំយកមក​មាតុភូមិ​កម្ពុជា​វិញ បន្ទាប់ពី​បាន​ប្រទះឃើញ​ដាក់​លក់​នៅក្នុង​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បញ្ជាក់ថា រូប​ព្រះ​ពុទ្ធបដិមា​នេះ នឹង​ត្រូវ​រក្សាទុក​ក្នុង​សារមន្ទីរ​ជាត​ឲ្យបាន​គង់វង្ស ដើម្បី​ទុកជា​សម្បត្តិ​វប្បធម៌​ជាតិ និង​ទុក​ជា​ទី​សក្ការបូជា​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​។​

​ជាមួយគ្នានេះ លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេសក្តី ប្រសិនបើ​ប្រទះឃើញ​មាន​ការជួញដូរ​វត្ថុ​បុរាណ​របស់​ជាតិ សូម​ជូន​ដំណឹង​មក​ក្រសួង​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​តាម​ផ្លូវច្បាប់ នាំយក​វត្ថុ​បុរាណ​នានា​ដែល​បាត់បង់​ត្រឡប់​មក​កម្ពុជា​វិញ​។​

 

dk190409a1 dk190409a2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991 / 088 85 222 80 / 010 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "ដូនកែវ"

សារព័ត៌មាន "ដូនកែវ" ដំណើរការ​តាមប្រកាសលេខ ៤៣៤ ពមប្រក ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991 / 088 85 222 80 / 010 460 991

Copyright © 2015 Donkeo News, All right Reserved

© 2021 ដូនកែវ | Donkeo. All rights reserved. XHTML / CSS Valid.