ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងស ហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តម ហូរីណូអ៊ូជិហ៊ីដេ ហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៣៤២ លានយ៉េន(ប្រមាណ៣.២២លានដុល្លារអាមេរិក) សម្រាប់អនុវត្តន៍គម្រោងអាហារូប ករណ៍អភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ឆ្នាំសិក្សា២០១៨ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការបរទេស ។
ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់ សុខុន ការចុះហត្ថលេខាលើលិខិត ប្តូរសារ និងកំណត់ហេតុនៃការ ពិភាក្សាស្តីពីហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ នឹងផ្តល់ជូននិស្សិត ដែលជាមន្ត្រីរាជការវ័យក្មេងកម្ពុជាចំនួន២៦រូបសម្រាប់ថ្នាក់បរិញាបត្រជាន់ខ្ពស់២៤រូប សិក្សារយៈពេល ០២ឆ្នាំនិងថ្នាក់បណ្ឌិតចំនួន០២រូបសិក្សារយៈពេល០៣ឆ្នាំ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានរម្លឹកថា រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាមានរយៈពេល១៨ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ២០០០ ដែលមានចំនួនសរុបចំនួន៥.៨៥៧លានយ៉េន(ប្រមាណ៥៨.៧៧លានដុល្លារអាមេរិក) ។
ឯកឧត្តមបានបន្តថា តាមរយៈ ជំនួយនេះ មន្ត្រីរាជការវ័យក្មេងកម្ពុជាចំនួន ៤១៦នាក់(ក្នុងនោះមានស្ត្រី៩៣នាក់) ទៅបន្តការសិក្សាថ្នាក់ សាំតរេ នៅប្រទេសជប៉ុន លើមុខវិជ្ជាពាក់ព័ន្ធនឹងសេដ្ឋកិច្ចការលើកកម្ពស់ការអភិវឌ្ឍសង្គម និងការលើកកម្ពស់អភិបាលកិច្ច ។
សូមរម្លឹកថាគិតមកដល់ បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន តាមរយៈជំនួយខាងលើនេះមានចំនួន៣៤៤នាក់(ស្ត្រី៦៨នាក់) ហើយកំពុងបម្រើការងារ នៅតាមក្រសួង-ស្ថាប័នសំខាន់ៗនិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសម្តែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការបន្តគាំទ្រនិងតែង តែជួយជំរុញការអភិវឌ្ឍធនធានមនុស្សដែលជាវិស័យអាទិ ភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនេះលិខិតប្តូរសារដែលបានចុះហត្ថលេខាថ្ងៃនេះនឹងចូល រួមចំណែកថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្ថយគម្លាតអភិវឌ្ឍន៍របស់ខ្លួនទាំងនៅក្នុងប្រទេសនិង ក្នុងតំបន់ព្រមទាំងសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាព ដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ។
ឯកឧត្តមហូរីណូអ៊ូជិ ហ៊ីដេ ហ៊ីសាបានឱ្យដឹងថា តាមរយៈលិខិតប្តូរសារដែលបានចុះហត្ថលេខានេះ រដ្ឋាភិបាលជប៉ុននឹងផ្តល់ជូនទឹកប្រាក់សរុបប្រមាណ៣៤០លានយ៉េន ឬប្រមាណ ជាង៣លានដុល្លារដល់រាជរដ្ឋា ភិបាលកម្ពុជាដើម្បីផ្តល់ឱកាសសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសជប៉ុនជូនដល់មន្ត្រីវ័យក្មេងឆ្នើមចំនួន២៦នាក់។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា តាំងពីឆ្នាំ២០០១រហូតមកដល់បច្ចុប្បន្ន កម្មវិធីឌ្ញ្ស បាន បញ្ជូនមន្ត្រីរាជការកម្ពុជាមានប្រហែល៤០០នាក់ទៅកាន់ប្រទេសជប៉ុនហើយកម្មវិធីនេះ រួមចំណែកដ៏ធំដល់អនាគតរបស់កម្ពុជាតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ៕