ចាងហ្វាងការផ្សាយ ៖ លោក ជា អេងឡុង / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 460 991
ព័ត៌មាន​ថ្មី
១៥កេីត ខែមាឃ ឆ្នាំ ខាល ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣=>ថ្នាក់ដឹកនាំគ្រប់លំដាប់របស់គណបក្សប្រជាជនកម្ពុជាត្រូវខិតខំបន្តចុះជួយប្រជាពលរដ្ឋនិងដោះស្រាយរាល់បញ្ហារបស់ពួកគាត់អោយបានទាន់ពេលវេលា ហើយត្រូវតែខិតខំដោះស្រាយរាល់បញ្ហាដែលនៅសេសសល់កន្លងមកអោយបានរួចរាល់ជាពិសេសបញ្ហាទំនាស់ដីធ្លី ។=>(ក្រុងតាខ្មៅ) នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២=>កិច្ចប្រជុំពិនិត្យ ពិភាក្សាលើករណីសំណើសុំអនុញ្ញាតច្បាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល=>ក្រុមប្រឹក្សាឃុំចារ និងលោក វរសេនីយ៍ត្រី ពេជ្រ ឃុនពិសិដ្ឋ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋចំនួន ៥៧ នាក់។=>( ស្រុកឆែប ) លោក សុខ សាន្ដតារ៉ា អភិបាលនៃគណៈអភិបាលស្រុក=>ថ្ងៃទី07/09/2021=>( ខេត្តតាកែវ ) ព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១=>រថយន្តដឹកវ៉ាក់សាំង១០គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។=>ឯកឧត្តមអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០ គ្រួសារ នៅស្រុកព្រៃកប្បាស

​ពលរដ្ឋ​ថា ៖ ហេតុអ្វី​បានជា​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ថ្មី​មិន​បង្ក្រាប​បទល្មើស​?

បន្ទាយមានជ័យ ​​ដោយ ​គឹម​សាន ៖ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ថ្មីៗ​នេះ បាន​សម្តែង​ការខកចិត្ត និង​រស់នៅ​ក្នង​ស​ភាពភ័យខ្លាច និង​អំពើ​ចោរកម្ម​ផ្សេងៗ ដែល​កើតចេញ​ពី បទល្មើស បង្កឡើង​ដោយ ក្រុម​អ្នក​បើក​បន​ល្បែង ខុសច្បាប់ ភាគច្រើន ជា​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ នៅ​ក្រុង​ប៉ោយ​ប៉ែត​នេះ​តែម្តង ស្រប​ពេល​លោក​អធិការ មិន​ហាន​ចេញមុខ​បង្ក្រាប ។​

​ពលរដ្ឋ​ដដែល បាន​បន្ត​និយាយ​ត្អូញត្អែ ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា បន​ល្បែងស៊ីសង​នោះ រួមមាន ៖ ទី​១ មេ​បន​ល្បែង​សំបូរ អំណាច អាង​បក្សពួកនិយម មាន​សែស្រឡាយ​ជា​អ្នកធំ​គ្រា​ក់ៗ គឺ​លោក​វរ​សេ​នីយ៏ឯក ស៊ឹម សំអាត ប្រធាន​ប៉ុស្តិ៍​នគរបាល អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មន្ត្រី​រូប​នេះ​បាន​ឃុបឃិត បើក​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅក្នុង​ផ្សារ​រាត្រី​ប៉ោយប៉ែត (​ផ្សារ​អាណាន់​ម៉ា​ឃិត​) ទី​០២ លោក​អនុសេនីយ៍ឯក តែម ប៉ូ​ឡា មេបញ្ជាការរង​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ក៏​បាន​បើក​បន​ល្បែងភ្នាល់​ប៉ា​ល់អន​ឡា​ញ នៅ​ចំណុច​ជាប់ និង​ផ្ទះសំណាក់​ផ្កាយ​៣ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ទី​៣ ឈ្មោះ ប៊ុន ណាំ​អ៊ាង ហៅ បារាំង មាន​ឋាន​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ មន្ត្រី​រូប​នេះ​ក៏​បាន​យ​តាំង​ប្លុក​កា​សី​ណូ​ផ្កាយ​ប្រាំ ស្ថិត​ក្នង​ភូមិ​ក្បាលស្ពាន​១ ដើម្បី​បើក​បន​ល្បែងភ្នាល់​បាល់​អន​ឡា​ញ ខុសច្បាប់ យីហោ​HBO និង​ទី​៤ ឈ្មោះ ធី ដើម​ពោធិ ជា​អាជីវករ​មេ​បន​ល្បែង​រូបនេះ បាន​យកឈ្មោះ​លោក​វរសេនីយ៍ឯក ម៉ែន ភី​រម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខ​ខេត្តបន្ទាយមានជ័យ ធើ្វ​ជា​ខ្នងបង្អែក ដើម្បី​បើក​បន​ល្បែងភ្នាល់​បាល់​ខុសច្បាប់ នៅក្នុង​ភូមិ​បា​លិលេ​យ្យ​១​នៅ​គៀក​កិត ជាប់​និង​សាលា​ហូ​ម​ហ្វ្រែន ក្រុង​ប៉ោយប៉ែត ក្បែរ​កែង​ខាងត្បូង​វត្ត​បា​លិលេ​យ្យ រីឯ​មេបន​ល្បែង​ទី​៥ ឈ្មោះ វណ្ណ លី​ហោ មាន​ឋាន​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ដែរ មេ​ល្បែង​រូបនេះ ក៏​មិន​ណ​យ​ដែរ គឺ​បាន​យក​ទីតាំង​កាស៊ីណូ​របស់​លោក​ឧកញ៉ា កុក​អាន បើក​ជា​សង្វៀន​ជល់​មាន់ ដាក់​ភាគហ៊ុន​គ្នា បើក​អោយមាន​ល្បែង​បៀរ​អាប៉ោង​ខុសច្បាប់ សង្ស័យ​បញ្ឈឺ​ប្រឆាំង​និង​អនុសាសន៍ របស់​សម្តេច​អគ្គមហាសេនា​បតិ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​បញ្ជា ឱ្យ​គ្រប់​ស្ថាបន័​អនុវត្ត​បិទបន​ល្បែងស៊ីសង ភ្នាល់​គ្រប់​ប្រភេទ នៅតាម​មូលដ្ឋាន​នានា ជាដាច់ខាត​កាលពី​កន្លងមក​។
​ជាងនេះទៅទៀត រហូត​សម្តេច ថែមទាំង​បាន​ធើ្វកំណែទម្រង់ បង្កើតបាន​ជា​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង ០៩ ចំណុច​នា​ពេល​សព្វថ្ងៃ​នេះ​ទៀតផង ។​

​បើទោះបីជា សម្តេច​នាយកដ្ឋមន្ត្រី លោក​បាន​ប្រឹងប្រែង​ផ្តល់​អនុសា​ស​ន៏​ដ៏​ល្អៗ ដើម្បី​អោយ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ច្បាប់​អោយមាន​ប្រសិទ្ធិភាព​ក៏ដោយចុះ ក៏​ពួក​មេបន​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ក្រុង​ប៉ោយប៉ែ​ត​ទាំងនេះ មិន​បាន​ខ្ចី​ញញើត​កោតក្រែង និង​គោរព​តាម​អនុ​សាស​ន៏​ដ៏​ថ្លៃថ្លា របស់​សម្តេច​នាយករដ្ឋមន្ត្រី​កម្ពុជា​នោះ​ឡើយ  ។ ផ្ទុយទៅវិញ ក្រុម​អ្នក​បើក​បន​ល្បែងស៊ីសង​ខុស និង​ច្បាប់​កម្ពុជា​អនុញាត​នោះ បាន​សម្ញែង​ឫកពារ​ដាក់​ពលរដ្ឋ​ទៀតផង ដោយ​កត្តា​បែប​ហ្និង​ហើយ ទើប​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត មាន​ការភ័យខ្លាច​ម្នាក់ៗ ដេក​មិន​លក់​បក់​មិន​ល្ហើយ​ទេ ។ ហើយ​បាន​ដាច់ចិត្ត មក​ពឹងពាក់​អោយ​អ្នកសារព័ត៌មាន​យើង ចុះផ្សាយ​ដើម្បី​ពាំនាំ​យក​បញ្ហា​អសកម្ម របស់​ពួក​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ ទៅ​ផ្តល់ជូន​ដល់​ថ្នាក់ដឹកនាំ​ខាងលើ ដើម្បី​បាន​ដឹង​និង​ពិចារណា ចំពោះ​ការ​មិន​បង្ក្រាប​លើ​បន​ល្បែង​ខុសច្បាប់ នៅក្នុង​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​សព្វថ្ងៃនេះ ។​

​ពាក់​ពន្ធ័​និង​បញ្ហា​នេះ លោក​ឧត្តមសេនីយ៏ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ គឺ​លោក ឱ បូរិន នា​ព្រឹក​ថ្ងៃទី​២៥ សីហា ២០១៦ នេះ អង្គភាព​សារព័ត៌មាន​យើង​មិន​ទាន់​អាច​សុំ​អោយ លោក​ជួយ​បញ្ជាក់​អំពី​មូលហេតុ ដែល​នាំ​អោយ​មន្ត្រី​កងរាជអាវុធហត្ថ ក្នុង​ខេត្ត នៅក្រោម​ឱវាទ​របស់​លោក នាំ​គ្នា​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់​បាន​នៅឡើយ​ទេ​។​

​ដោយឡែក លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​មិន​ទាន់​អាច​សុំ​អោយ​លោក​ជួយ​បំភ្លឺ​បាន​នៅឡើយ​ដែរ លើ​បញ្ហា​ដែល​ក្រុម​អ្នក បើក​បន​ល្បែង​ខុសច្បាប់ បន្ត​ដំណើរការ​ដោយ​ត្រជាក់ចិត្ត​នោះ ប៉ុន្តែ​បញ្ហា​ខាងលើ ត្រូវបាន​ប្រភព​បែកធ្លាយ​លួចខ្សិប​មកថា ៖ លោក អាត់ ខែម ទំនងជា​ត្រូវ​និង​វេទមន្ត​សន្តំ របស់​មេ​បន​ល្បែងស៊ីសង​នោះ​ផង​ដែរ ទើបបាន​ជា​សុខចិត្ត ធើ្វ​គរ​ធ្វើ​ថ្លង់ មិន​ខ្ចី​ទប់ស្កាត់​បទល្មើស​ទាំងនោះ​ដូច្នោះ ។​

​សូមបញ្ជាក់​ថា ៖ អំពើ​ចោរឆក់ ចោរ​លួច​ប្លន់ បានក​កើតមាន​ស្ទើរតែ​រាល់​យប់​ថ្ងៃ នៅក្នុង​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​នេះ មិនចេះ​អស់​មិនចេះហើយ ទេ ជាក់ស្តែង លោកស្នងការ​ខេត្ត​បន្ទាយមានជ័យ គឺ​ឧត្តមសេនីយ៍ទោ អាត់ ខែម ក៏​លោក​ដឹង​ច្បាស់ រហូត​នៅ​មិន​សុខ និង​សកម្មភាព​ឆក់​ប្លន់​នោះ ក៏​មក​ចុះ​ពិនិត្យ​ស្ថាន​ការណ៏​ដោយផ្ទាល់ នៅ​តំបន់​ប៉ោយ​ប៉ែត​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

​ប៉ុន្តែ​បែបណាក៏ដោយ អ្វី​ដែល​ពលរដ្ឋ​លោក​ចង់បាន​នោះ គឺ​សកម្មភាព​ចុះ​បង្ក្រាប​លើ​បន​ល្បែង ដែល​បើក​លេង​ដោយ​ក្រុម​សមត្ថកិច្ច នៅ​មូលដ្ឋាន​នេះ​តែម្តង ដើម្បី​ការពារ​សន្តិសុខ ជូន​ពួកគាត់ អោយស្រប​តាម​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ទើប​ជា​ការល្អប្រសើរ ព្រោះ​សមត្ថកិច្ច ជា​ស្ថាបន័អ្នក​អនុវត្តច្បា​ប់ ។​

​ពលរដ្ឋ​ខាងលើ​មានសង្ឃឹម​ថា អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត និង​ខេត្ត​បន្ទាយមានជ័យ នឹង​ពិចារណា​ឡើងវិញ ចំពោះ​ការ​ទុក​ឱកាស អោយមាន​បន​ល្បែងស៊ីសង​ខុសច្បាប់ ដើម្បី​គិត​គួរ​ដល់​សុខសន្តិភាព​ជូន​ពលរដ្ឋ ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ Tel: 012 460 991

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន "ដូនកែវ"

សារព័ត៌មាន "ដូនកែវ" ដំណើរការ​តាមប្រកាសលេខ ៤៣៤ ពមប្រក ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥

ទីស្នាក់ការ ស្ថិតនៅ ផ្លូវលំ ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

Tel: 012 460 991

Copyright © 2015 Donkeo News, All right Reserved

© 2023 ដូនកែវ | Donkeo. All rights reserved. XHTML / CSS Valid.